“គឺយើងជាយេហូវ៉ា បានហៅអ្នកក្នុងសេចក្ដីសុចរិត
យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក។
យើងនឹងតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់ប្រជាជន
និងជាពន្លឺដល់ប្រជាជាតិនានា
ដើម្បីបើកភ្នែកមនុស្សខ្វាក់
ដើម្បីនាំអ្នកទោសចេញពីគុក
និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។