សាដ្រាក់ មែសាក់ និងអ័បេឌនេកោទូលតបនឹងស្ដេចថា៖ “ព្រះបាទនេប៊ូក្នេសាអើយ យើងខ្ញុំមិនចាំបាច់ទូលឆ្លើយនឹងព្រះករុណាអំពីដំណើរនេះទេ។ បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន! ប៉ុន្តែប្រសិនបើមិនដូច្នោះក៏ដោយ ព្រះរាជាអើយ សូមឲ្យព្រះករុណាជ្រាបថា យើងខ្ញុំនឹងមិនគោរពបម្រើបណ្ដាព្រះរបស់ព្រះករុណាឡើយ ហើយក៏មិនថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ!”។