ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីខតាន់ខាងរូបកាយមែន តែឥឡូវនេះ អុលឡោះបានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយអាល់ម៉ាហ្សៀស។
ទ្រង់បានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
ទ្រង់បានលុបបញ្ជីដែលចោទប្រកាន់ទាស់
នឹងយើងតាមហ៊ូកុំនោះចោល។
ទ្រង់បានដកបញ្ជីនេះចេញ
ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។