យើងតែងតែអរគុណអុលឡោះ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងទូរអា យើងតែងនឹកគិតដល់បងប្អូនជាដរាប។ នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។