និក្ខមនំ 2:11-12

និក្ខមនំ 2:11-12 គខប

នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយ‌ដំ​ជន‌ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បងប្អូន​រួម​ជាតិ​របស់​លោក​ដែរ។ លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។