ម៉ាថាយ 1
1
បញ្ជីរាយនាមវង្សត្រកូលរបស់ណាពីអ៊ីសា
1នេះជាបញ្ជីរាយនាមវង្សត្រកូលរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទត ដែលត្រូវជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីម។
2អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់ 3លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម 4លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន 5លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតអ៊ីសាយ 6អ៊ីសាយបង្កើតទតជាស្តេច។
ទត និងភរិយារបស់អ៊ូរីបង្កើតស៊ូឡៃម៉ានជាស្តេច 7ស៊ូឡៃម៉ានបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា 8ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស 9ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស 10ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស 11ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងប្អូនរបស់គាត់ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
12ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល 13លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ 14លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយូដ 15លោកអេលីយូដបង្កើតលោកអេឡាសារ លោកអេឡាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតយ៉ាកកូប 16យ៉ាកកូបបង្កើតយូសុះ ជាស្វាមីរបស់សាទីម៉ារីយំ ដែលបង្កើតណាពីអ៊ីសា ហៅថា អាល់ម៉ាហ្សៀស។
17ដូច្នេះ ចាប់ពីណាពីអ៊ីព្រហ៊ីមមកទល់ទត មានដប់បួនតំណ ចាប់ពីទតមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់អាល់ម៉ាហ្សៀស ក៏មានដប់បួនតំណដែរ។
កំណើតនៃអ៊ីសាអាល់ម៉ាហ្សៀស
18នេះជាដំណើររឿង អំពីកំណើតរបស់អ៊ីសាអាល់ម៉ាហ្សៀស។ នាងម៉ារីយំ ម្តាយរបស់អ៊ីសាត្រូវជាគូដណ្ដឹងរបស់យូសុះ។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីយំមានផ្ទៃពោះ ដោយសាររសអុលឡោះដ៏វិសុទ្ធរួចទៅហើយ។ 19យូសុះ គូដណ្ដឹងរបស់នាងជាមនុស្សសុចរិត គាត់មិនចង់បំបាក់មុខនាងឡើយ គឺគាត់សម្រេចចិត្ដថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ 20ពេលយូសុះកំពុងគិតដូច្នេះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកប្រាប់គាត់ក្នុងសុបិននិមិត្ដថា៖ «យូសុះជាពូជពង្សរបស់ទតអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីយំមកធ្វើជាភរិយាឡើយ! កូនដែលនៅក្នុងផ្ទៃនាង កើតមកពីរសអុលឡោះដ៏វិសុទ្ធ។ 21នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
22ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលអុលឡោះជាអម្ចាស់មានបន្ទូល តាមរយៈណាពីថា៖
23 «មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់
ឈ្មោះថា “អេម៉ាញូអែល”»
ប្រែថា «អុលឡោះនៅជាមួយយើង»។
24លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា 25ប៉ុន្ដែ យូសុះពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានកូនដែលគាត់ដាក់ឈ្មោះថា “អ៊ីសា”។
Aktualisht i përzgjedhur:
ម៉ាថាយ 1: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.