YouVersion Logo
Search Icon

Search results for: ម៉ាថាយ 25:14-15

ម៉ាថាយ 2:13 (ពគប)

កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច

ម៉ាថាយ 2:14 (ពគប)

គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ

ម៉ាថាយ 2:15 (ពគប)

ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​ប្រាប់ ដោយ‌សារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។

ម៉ាថាយ 2:16 (ពគប)

លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម នឹង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់

ម៉ាថាយ 2:17 (ពគប)

នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា

ម៉ាថាយ 2:18 (ពគប)

«មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

ម៉ាថាយ 2:19 (ពគប)

លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ថា

ម៉ាថាយ 2:20 (ពគប)

ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ

ម៉ាថាយ 2:21 (ពគប)

គាត់​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ

ម៉ាថាយ 2:22 (ពគប)

ប៉ុន្តែ​គាត់​ឮ​ថា អើខេ‌ឡោស​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា​ទ្រង់ នោះ​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ឯ​ទី​នោះ​ទេ ក៏​ចេញ​ទៅ​នៅ​ស្រុក​កាលី‌ឡេ​វិញ តាម​ដែល​ព្រះ‌ទ្រង់​បាន​ពន្យល់​សប្តិ​ប្រាប់​គាត់

ម៉ាថាយ 2:23 (ពគប)

រួច​គាត់​តាំង​ទី​លំនៅ នៅ​ភូមិ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ថា «គេ​នឹង​ហៅ​ទ្រង់​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។

ម៉ាថាយ 20:1 (ពគប)

ដ្បិត​នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន

ម៉ាថាយ 20:2 (ពគប)

កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ

ម៉ាថាយ 20:3 (ពគប)

ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ

ម៉ាថាយ 20:4 (ពគប)

ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំង‌ឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម‌ត្រូវ គេ​ក៏​ទៅ

ម៉ាថាយ 20:5 (ពគប)

ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត

ម៉ាថាយ 20:6 (ពគប)

លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ

ម៉ាថាយ 20:7 (ពគប)

គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម‌ត្រូវ

ម៉ាថាយ 20:8 (ពគប)

ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង

ម៉ាថាយ 20:9 (ពគប)

កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន​២​កាក់​ម្នាក់ៗ

ម៉ាថាយ 20:10 (ពគប)

រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ

ម៉ាថាយ 20:11 (ពគប)

គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញ‌ត្អែរ​នឹង​ថៅកែ​ថា

ម៉ាថាយ 20:12 (ពគប)

ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ

ម៉ាថាយ 20:13 (ពគប)

តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី

ម៉ាថាយ 20:14 (ពគប)

ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ