YouVersion Logo
Search Icon

Search results for: ម៉ាថាយ 25:14-15

ម៉ាថាយ 6:6 (ពគប)

តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

ម៉ាថាយ 6:9 (ពគប)

ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ

ម៉ាថាយ 6:10 (ពគប)

សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ

ម៉ាថាយ 6:11 (ពគប)

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ

ម៉ាថាយ 6:12 (ពគប)

សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ

ម៉ាថាយ 6:13 (ពគប)

សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់‌កល្ប​ជានិច្ច អាម៉ែន

ម៉ាថាយ 6:21 (ពគប)

ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

ម៉ាថាយ 6:33 (ពគប)

ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង

ម៉ាថាយ 6:34 (ពគប)

ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

ម៉ាថាយ 7:7 (ពគប)

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក

ម៉ាថាយ 11:28 (ពគប)

អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក

ម៉ាថាយ 11:29 (ពគប)

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង

ម៉ាថាយ 11:30 (ពគប)

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។

ម៉ាថាយ 2:1 (ពគប)

កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា

ម៉ាថាយ 2:2 (ពគប)

តើ​ព្រះ‌អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ‌បង្គំ​ទ្រង់។

ម៉ាថាយ 2:3 (ពគប)

កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង

ម៉ាថាយ 2:4 (ពគប)

កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក‌សួរ​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា

ម៉ាថាយ 2:5 (ពគប)

នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្ដី​ទុក​មក​ដូច្នេះ​ថា

ម៉ាថាយ 2:6 (ពគប)

«ឯ​ឯង​បេថ្លេ‌ហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅហ្វាយ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅហ្វាយ​១​ចេញ​ពី​ឯង​មក ចៅហ្វាយ​នោះ​នឹង​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ»។

ម៉ាថាយ 2:7 (ពគប)

នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា

ម៉ាថាយ 2:8 (ពគប)

រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​សើុប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ

ម៉ាថាយ 2:9 (ពគប)

កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់

ម៉ាថាយ 2:10 (ពគប)

គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ

ម៉ាថាយ 2:11 (ពគប)

ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ

ម៉ាថាយ 2:12 (ពគប)

រួច​វិល​ទៅ​ស្រុក​គេ​វិញ តាម​ផ្លូវ​មួយ​ទៀត​ទៅ ដោយ​ព្រោះ​ព្រះ‌ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ហេរ៉ូឌ​វិញ​ឡើយ។