YouVersion Logo
Search Icon

Search results for: ម៉ាថាយ 25:14-15

ម៉ាថាយ 26:56 (ពគប)

ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។

ម៉ាថាយ 26:57 (ពគប)

ឯ​ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា

ម៉ាថាយ 26:58 (ពគប)

រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។

ម៉ាថាយ 26:59 (ពគប)

ចំណែក​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់

ម៉ាថាយ 26:60 (ពគប)

តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ

ម៉ាថាយ 26:61 (ពគប)

តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន

ម៉ាថាយ 26:62 (ពគប)

នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច

ម៉ាថាយ 26:63 (ពគប)

ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក

ម៉ាថាយ 26:64 (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​ផង

ម៉ាថាយ 26:65 (ពគប)

នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ

ម៉ាថាយ 26:66 (ពគប)

តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ

ម៉ាថាយ 26:67 (ពគប)

គេ​ក៏​ស្តោះ​ដាក់​ព្រះ‌ភក្ត្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់ ទាំង​ទូល​ថា

ម៉ាថាយ 26:68 (ពគប)

ចូរ​ទាយ​ប្រាប់​យើង​ចុះ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​បាន​វាយ​ឯង។

ម៉ាថាយ 26:69 (ពគប)

ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ

ម៉ាថាយ 26:70 (ពគប)

តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ

ម៉ាថាយ 26:71 (ពគប)

កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ

ម៉ាថាយ 26:72 (ពគប)

គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ

ម៉ាថាយ 26:73 (ពគប)

ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ

ម៉ាថាយ 26:74 (ពគប)

នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង

ម៉ាថាយ 26:75 (ពគប)

ពេត្រុស​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

ម៉ាថាយ 27:1 (ពគប)

ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់

ម៉ាថាយ 27:2 (ពគប)

ក៏​ចង​ទ្រង់​ដឹក​បញ្ជូន​ទៅ​ឯ​ចៅហ្វាយ​ស្រុក​ឈ្មោះ​ប៉ុនទាស-ពីឡាត់។

ម៉ាថាយ 27:3 (ពគប)

កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ ក៏​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​វិញ

ម៉ាថាយ 27:4 (ពគប)

ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ តែ​គេ​ឆ្លើយ​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ

ម៉ាថាយ 27:5 (ពគប)

វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ