YouVersion Logo
Search Icon

Search results for: ម៉ាថាយ 25:14-15

ម៉ាថាយ 23:18 (ពគប)

ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

ម៉ាថាយ 23:19 (ពគប)

ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ

ម៉ាថាយ 23:20 (ពគប)

ដូច្នេះ អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ

ម៉ាថាយ 23:21 (ពគប)

ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ

ម៉ាថាយ 23:22 (ពគប)

ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង

ម៉ាថាយ 23:23 (ពគប)

វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ នឹង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ‌វិន័យ វិញ ដូច​ជា​សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង

ម៉ាថាយ 23:24 (ពគប)

ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ

ម៉ាថាយ 23:26 (ពគប)

ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ

ម៉ាថាយ 23:27 (ពគប)

វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ

ម៉ាថាយ 23:28 (ពគប)

អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត នឹង​សេចក្ដី​ទទឹង​ច្បាប់​ទទេ

ម៉ាថាយ 23:29 (ពគប)

វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

ម៉ាថាយ 23:30 (ពគប)

ដោយ​ថា បើ​យើង​បាន​រស់​នៅ​ក្នុង​ជំនាន់​ពួក​ឰយុកោ​យើង នោះ​យើង​មិន​បាន​ចូល​ដៃ​នឹង​គាត់ ដើម្បី​កំចាយ​ឈាម​ពួក​ហោរា​ទេ

ម៉ាថាយ 23:31 (ពគប)

ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ

ម៉ាថាយ 23:32 (ពគប)

ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ចុះ

ម៉ាថាយ 23:33 (ពគប)

ឱ​សត្វ​ពស់ ឱ​ពូជ​ពស់‌វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន

ម៉ាថាយ 23:34 (ពគប)

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ​នឹង​សំឡាប់ ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១

ម៉ាថាយ 23:35 (ពគប)

ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះ‌វិហារ ហើយ​នឹង​អាសនា

ម៉ាថាយ 23:36 (ពគប)

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ដំណ​នេះ​វិញ។

ម៉ាថាយ 23:37 (ពគប)

ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ

ម៉ាថាយ 23:38 (ពគប)

មើល ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង

ម៉ាថាយ 23:39 (ពគប)

ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត ដរាប​ដល់​កាល​ណា​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ។

ម៉ាថាយ 24:1 (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត

ម៉ាថាយ 24:2 (ពគប)

តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ

ម៉ាថាយ 24:3 (ពគប)

រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប

ម៉ាថាយ 24:4 (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង