នាងរស់ 2:8 - ប្រៀបធៀបគ្រប់កំណែ
នាងរស់ 2:8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ!
នាងរស់ 2:8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះបូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ
នាងរស់ 2:8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ លោកបូអូសប្រាប់នាងរស់ថា៖ «ចូរស្តាប់ខ្ញុំ នាងអើយ នាងកុំចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែណាផ្សេងទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ។