នាងរស់ 2:22 - ប្រៀបធៀបគ្រប់កំណែ
នាងរស់ 2:22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។
នាងរស់ 2:22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ
នាងរស់ 2:22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ណាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា៖ «កូនអើយ បើកូនចេញទៅជាមួយពួកស្រីរបស់លោក នោះស្រួលហើយ មិនចាំបាច់ទៅស្រែណាផ្សេងទៀតទេ ក្រែងគេធ្វើបាប»។