រំលងទៅមាតិកា

រ៉ូម 16:27 - ប្រៀបធៀបគ្រប់កំណែ

រ៉ូម 16:27 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

មាន​តែ​ព្រះ‌ជា‌ម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

រ៉ូម 16 គខប

រ៉ូម 16:27 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់‌កល្ប​រៀង​ទៅ។ អាម៉ែន។:៚

រ៉ូម 16 ពគប

រ៉ូម 16:27 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដល់​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​លើក​តម្កើង​សិរី‌ល្អ​ដល់​ព្រះ‌អង្គ អស់​កល្ប​ត​រៀង​ទៅ។ អាម៉ែន។:៚

រ៉ូម 16 គកស១៦