រ៉ូម 16:25 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 16:25 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ត តាមតែព្រះជាម្ចាស់បានសម្តែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក
រ៉ូម 16:25 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្ដីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក
រ៉ូម 16:25 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក