រ៉ូម 15:27 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 15:27 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។
រ៉ូម 15:27 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ
រ៉ូម 15:27 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
គេពេញចិត្តធ្វើការនេះ ហើយគេជំពាក់ដល់អ្នកទាំងនោះពិតមែន ដ្បិតបើពួកសាសន៍ដទៃបានទទួលចំណែកជាព្រះពរខាងវិញ្ញាណពីពួកគេ នោះគេគួរតែជួយអ្នកទាំងនោះជារបស់ខាងសាច់ឈាមវិញដែរ។