រ៉ូម 13:3 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 13:3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន
ចែករំលែក
រ៉ូម 13 គខបរ៉ូម 13:3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្ដីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្ដីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ
ចែករំលែក
រ៉ូម 13 ពគបរ៉ូម 13:3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន
ចែករំលែក
រ៉ូម 13 គកស១៦