រ៉ូម 10:18 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 10:18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» ។
រ៉ូម 10:18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
តែខ្ញុំសួរថា តើគេមិនបានឮទេឬអី បានឮមែន «សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយបំផុត»
រ៉ូម 10:18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក»។