ជនគណនា 7:3 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 7:3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។
ជនគណនា 7:3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ នឹងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។
ជនគណនា 7:3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
គេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា រទេះមានដំបូលប្រាំមួយ និងគោដប់ពីរ គឺអ្នកដឹកនាំពីរនាក់ថ្វាយរទេះមួយ ហើយម្នាក់ៗថ្វាយគោមួយ។ គេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខរោងឧបោសថ។