ជនគណនា 4:16 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 4:16 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
អេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។
ជនគណនា 4:16 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច នឹងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន នឹងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។
ជនគណនា 4:16 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អេលាសារជាកូនរបស់សង្ឃអើរ៉ុន ត្រូវទទួលខុសត្រូវខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជាប្រចាំ និងប្រេងចាក់លាប ហើយមើលខុសត្រូវលើរោងឧបោសថទាំងមូល ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ នៅក្នុងទីបរិសុទ្ធ និងប្រដាប់ប្រដាផ្សេងៗនៅក្នុងទីបរិសុទ្ធ»។