Skip to content
រូបតាងកម្មវិធីព្រះគម្ពីរ

ជនគណនា 3:4 - ប្រៀបធៀបគ្រប់កំណែ

ជនគណនា 3:4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។

ចែក​រំលែក
ជនគណនា 3 គខប

ជនគណនា 3:4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​គេ​ថ្វាយ​ភ្លើង​ដទៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយទៅ គេ​ឥត​មាន​កូន​ទេ ឯ​អេលាសារ នឹង​អ៊ីថាម៉ារ គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​មុខ​អើរ៉ុន ជា​ឪពុក​គេ​វិញ។

ចែក​រំលែក
ជនគណនា 3 ពគប

ជនគណនា 3:4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ណាដាប និង​អ័ប៊ីហ៊ូវ បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ អ្នក​ទាំង​ពីរ​នេះ​គ្មាន​កូន​ទេ។ អេលាសារ និង​អ៊ីថាម៉ារ បាន​បម្រើ​ការ‌ងារ​ជា​សង្ឃ នៅ​ចំពោះ​អើរ៉ុន ជា​ឪពុក​របស់​គេ។

ចែក​រំលែក
ជនគណនា 3 គកស១៦