ជនគណនា 28:7 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 28:7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។
ជនគណនា 28:7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ
ជនគណនា 28:7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។