ជនគណនា 26:65 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 26:65 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
ជនគណនា 26:65 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលពីគេថា វារាល់គ្នានឹងត្រូវស្លាប់នៅទីរហោស្ថានជាមិនខាន ដូច្នេះ គ្មានអ្នកណាក្នុងពួកអ្នកទាំងនោះនៅសល់ឡើយ មានតែកាលែបជាកូនយេភូនេ១ ហើយនឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ។
ជនគណនា 26:65 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីពួកគេថា៖ «ពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាន»។ ក្នុងចំណោមពួកគេ គ្មានអ្នកណានៅសល់ឡើយ មានតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុនប៉ុណ្ណោះ។