រំលងទៅមាតិកា

ជនគណនា 2:17 - ប្រៀបធៀបគ្រប់កំណែ

ជនគណនា 2:17 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។

ជនគណនា 2 គខប

ជនគណនា 2:17 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

លំដាប់​នោះ​មក ត្រូវ​ឲ្យ​ពួក​លេវី​ចេញ​ដើរ​ទៅ​ជា​កណ្តាល​នៃ​អស់​ទាំង​ពួក នាំ​យក​ទាំង​ត្រសាល​ជំនុំ​ទៅ​ផង គេ​ត្រូវ​ចេញ​ដើរ​ទៅ​តាម​របៀប ដែល​គេ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល​មុន​ក្រោយ គឺ​គ្រប់​គ្នា​នៅ​កន្លែង​របស់​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។

ជនគណនា 2 ពគប

ជនគណនា 2:17 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

បន្ទាប់​មក ត្រសាល​ជំនុំ ត្រូវ​ចេញ​ដំណើរ​ជា‌មួយ​ជំរំ​របស់​ពួក​លេវី នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ គេ​ត្រូវ​ចេញ​ដំណើរ​តាម​របៀប​ដែល​គេ​បោះ​ជំរំ តាម​លំ‌ដាប់​លំ‌ដោយ គឺ​គ្រប់​គ្នា​តាម​កន្លែង​រៀង​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។

ជនគណនា 2 គកស១៦