ជនគណនា 19:2 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 19:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
«នេះជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនាំគោញីពណ៌ទង់ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។
ជនគណនា 19:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលឲ្យគេយកគោក្រមុំ១ សម្បុរទង់ដែង ឥតមានស្លាកស្នាម ឥតខ្ចោះ ដែលមិនទាន់ទឹមនៅឡើយ
ជនគណនា 19:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
«នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យយកគោក្រមុំសម្បុរទង់ដែងមួយ ដែលឥតខ្ចោះ គ្មានស្លាកស្នាម ហើយមិនទាន់មានអ្នកណាទឹមនៅឡើយ។