ជនគណនា 18:2 - ប្រៀបធៀបគ្រប់កំណែ
ជនគណនា 18:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។
ជនគណនា 18:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃឰយុកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនឹងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ
ជនគណនា 18:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ត្រូវនាំពួកលេវីជាបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធរបស់ឪពុកអ្នកមកជាមួយអ្នកផង ដើម្បីឲ្យគេបានចូលរួមជាមួយអ្នក ហើយជួយការងារអ្នក នៅពេលដែលអ្នក និងកូនចៅរបស់អ្នកបម្រើនៅមុខត្រសាលនៃសេចក្ដីបន្ទាល់។