រំលងទៅមាតិកា

ម៉ាថាយ 25:20 - ប្រៀបធៀបគ្រប់កំណែ

ម៉ាថាយ 25:20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។

ម៉ាថាយ 25 គខប

ម៉ាថាយ 25:20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត

ម៉ាថាយ 25 ពគប

ម៉ាថាយ 25:20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាំ​ពាន់​ទៀត​ចូល​មក ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ពាន់​ទៀត"។

ម៉ាថាយ 25 គកស១៦