ម៉ាថាយ 23:34 - ប្រៀបធៀបគ្រប់កំណែ
ម៉ាថាយ 23:34 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ* ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។
ចែករំលែក
ម៉ាថាយ 23 គខបម៉ាថាយ 23:34 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១
ចែករំលែក
ម៉ាថាយ 23 ពគបម៉ាថាយ 23:34 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដោយហេតុនេះ ខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមករកអ្នករាល់គ្នាហើយក្នុងចំណោមអ្នកទាំងនោះ ខ្លះត្រូវអ្នករាល់គ្នាសម្លាប់ ហើយឆ្កាង ខ្លះត្រូវអ្នករាល់គ្នាវាយនឹងរំពាត់នៅក្នុងសាលាប្រជុំ ព្រមទាំងដេញតាមព្យាបាទគេ ពីក្រុងមួយទៅក្រុងមួយ
ចែករំលែក
ម៉ាថាយ 23 គកស១៦