ម៉ាថាយ 21:38 - ប្រៀបធៀបគ្រប់កំណែ
ម៉ាថាយ 21:38 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា: “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។
ម៉ាថាយ 21:38 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
ម៉ាថាយ 21:38 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប៉ុន្តែ ពេលពួកអ្នកចម្ការបានឃើញកូនប្រុសនោះ គេពិគ្រោះគ្នាថា "នេះជាកូនគ្រងមរតកហើយ មកយើងសម្លាប់វាចោល ហើយយកមរតករបស់វា!"