ម៉ាថាយ 16:14 - ប្រៀបធៀបគ្រប់កំណែ
ម៉ាថាយ 16:14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។
ម៉ាថាយ 16:14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ
ម៉ាថាយ 16:14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។