ម៉ាថាយ 13:54 - ប្រៀបធៀបគ្រប់កំណែ
ម៉ាថាយ 13:54 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?។
ម៉ាថាយ 13:54 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក
ម៉ាថាយ 13:54 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
លុះយាងមកដល់ស្រុករបស់ព្រះអង្គវិញហើយ ព្រះអង្គបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា៖ «តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះពីណាមក?