លេវីវិន័យ 3:2 - ប្រៀបធៀបគ្រប់កំណែ
លេវីវិន័យ 3:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅត្រង់មាត់ទ្វារនៃពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមគោនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
លេវីវិន័យ 3:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសំឡាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃប្រោះឈាមនៅជុំវិញលើអាសនា
លេវីវិន័យ 3:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកសង្ឃដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមលើគ្រប់ជ្រុងជុំវិញអាសនា។