យ៉ូស្វេ 7:2 - ប្រៀបធៀបគ្រប់កំណែ
យ៉ូស្វេ 7:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកយ៉ូស្វេបានចាត់អ្នកខ្លះពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។
យ៉ូស្វេ 7:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯយ៉ូស្វេលោកចាត់មនុស្សពីក្រុងយេរីខូរ ទៅឯក្រុងអៃយដែលនៅជិតបេត-អាវេន នៅខាងកើតបេត-អែល ដោយពាក្យថា ចូរឡើងទៅសង្កេតមើលស្រុកនោះ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ
យ៉ូស្វេ 7:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
លោកយ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូរឲ្យទៅក្រុងអៃយ ដែលនៅជិតបេត-អាវេន ខាងកើតបេត-អែល ដោយមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅសង្កេតមើលស្រុកនោះ»។ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ។