រំលងទៅមាតិកា

នាងអេសធើរ 7:8 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 7:8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌រាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​ព្រះ‌នាង​អេសធើរ​គង់​នៅ​លើ​នោះ។ ព្រះ‌រាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។

នាងអេសធើរ 7 គខប

នាងអេសធើរ 7:8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន

នាងអេសធើរ 7 ពគប

នាងអេសធើរ 7:8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ស្ដេច​យាង​ត្រឡប់​ពី​សួន​ច្បារ​រាជ‌វាំង មក​កាន់​សាល​ជប់​លៀង​វិញ ក្នុង​ពេល​ដែល​ហាម៉ានកំពុង​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​ព្រះ​នាង​អេសធើរ​ផ្អែក។ ឃើញ​ដូច្នេះ ស្ដេចក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​បង្ខូច​អគ្គ‌មហេសី​យើង នៅ​មុខ​យើង ក្នុង​ដំណាក់​របស់​យើង​ផង​ឬ?» កាល​ស្តេច​មាន​រាជ​ឱង្ការ​ផុត​ពី​មាត់ ពួក​រាជ​បម្រើ​ក៏​គ្រប​មុខ​ហាម៉ាន​ភ្លាម។