រំលងទៅមាតិកា

នាងអេសធើរ 7:7 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 7:7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ស្ដេច​យាង​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន​វិញ លោក​នៅ​ទី​នោះ ទូល‌អង្វរ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ‌រាជា​សម្រេច​ធ្វើ​ទោស​លោក​ហើយ។

នាងអេសធើរ 7 គខប

នាងអេសធើរ 7:7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​ស្តេច​ទ្រង់​មាន​សេចក្ដី​ក្រោធ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ក្រោក​ពី​ទី​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ យាង​ចេញ​ទៅ​ឯ​សួន‌ច្បារ​ក្នុង​ព្រះ‌រាជ‌វាំង ហើយ​ហាម៉ាន​លោក​ឈរ​ឡើង សូម​អង្វរ​ដល់​អេសធើរ ជា​អគ្គ‌មហេសី ឲ្យ​បាន​រួច​ជីវិត ពី​ព្រោះ​លោក​យល់​ឃើញ​ថា ស្តេច​ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ទោស​ដល់​ខ្លួន​ហើយ

នាងអេសធើរ 7 ពគប

នាងអេសធើរ 7:7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ស្ដេច​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង រួច​ក្រោក​ចេញ​ពី​កន្លែង​សោយ​ស្រា យាង​ចូល​ទៅ​ក្នុង​សួន​ច្បារ​រាជ‌វាំង ឯ​ហាម៉ាន​វិញ នៅទី​នោះ អង្វរ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី សុំ​ឲ្យ​រួច​ជីវិត ព្រោះ​លោក​យល់​ឃើញ​ថា ស្ដេច​បាន​សម្រេច​នឹង​ធ្វើ​ទោស​ខ្លួន​ហើយ។