រំលងទៅមាតិកា

នាងអេសធើរ 6:4 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 6:4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ-ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។

នាងអេសធើរ 6 គខប

នាងអេសធើរ 6:4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ខណ​នោះ ស្តេច​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ

នាងអេសធើរ 6 ពគប

នាងអេសធើរ 6:4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។