នាងអេសធើរ 4:7 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 4:7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។
នាងអេសធើរ 4:7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ហើយម៉ាដេកាយប្រាប់គាត់ ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន នឹងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងហ្លួងទាំងប៉ុន្មាន ឲ្យបានបំផ្លាញដល់ពួកសាសន៍យូដា
នាងអេសធើរ 4:7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ហើយម៉ាដេកាយប្រាប់គាត់ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន និងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចូលទៅក្នុងឃ្លាំងហ្លួង ដើម្បីបំផ្លាញពួកសាសន៍យូដា។