រំលងទៅមាតិកា

នាងអេសធើរ 4:5 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 4:5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។

នាងអេសធើរ 4 គខប

នាងអេសធើរ 4:5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បំរើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ

នាងអេសធើរ 4 ពគប

នាងអេសធើរ 4:5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ហៅ​ហាថាក់ ជា​មហា‌តលិក​របស់​ស្តេច ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បម្រើ​ព្រះ‌នាង រួច​បញ្ជា​ឲ្យ​គាត់​ទៅ​ជួប​ម៉ា‌ដេកាយ ដើម្បី​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ និង​ពី​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ។