នាងអេសធើរ 4:3 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 4:3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
ចែករំលែក
នាងអេសធើរ 4 គខបនាងអេសធើរ 4:3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ហើយនៅគ្រប់តែខេត្ត ត្រង់កន្លែងណាក៏ដោយ ដែលព្រះរាជឱង្ការ នឹងបង្គាប់នៃស្តេចបានទៅដល់ នោះមានសេចក្ដីសៅសោកជាខ្លាំង នៅក្នុងពួកសាសន៍យូដា ព្រមទាំងការតមអត់យំយែក ហើយស្រែកទ្រហោ ក៏មានគ្នាច្រើនបានគ្រលំដោយសំពត់ធ្មៃ ដេកនៅគំនរផែះផង។
ចែករំលែក
នាងអេសធើរ 4 ពគបនាងអេសធើរ 4:3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
ចែករំលែក
នាងអេសធើរ 4 គកស១៦