រំលងទៅមាតិកា

នាងអេសធើរ 4:1 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 4:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

កាល​លោក​ម៉ាដេ‌កាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទីក្រុង ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។

នាងអេសធើរ 4 គខប

នាងអេសធើរ 4:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ចំណែក​ម៉ា‌ដេកាយ កាល​បាន​ដឹង​ពី​ការ​ដែល​កើត​មក​ទាំង​នោះ​ហើយ នោះ​គាត់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ​រោយ​ផេះ​ផង រួច​ចេញ​ទៅ​កណ្តាល​ទី​ក្រុង​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់

នាងអេសធើរ 4 ពគប

នាងអេសធើរ 4:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​ម៉ា‌ដេកាយ​បាន​ដឹង​ពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង លោក​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ និង​រោយ​ផេះ រួច​ចេញ​ទៅ​កណ្ដាល​ទី​ក្រុង ស្រែក​ឡើង​ដោយ​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់។