Skip to content
រូបតាងកម្មវិធីព្រះគម្ពីរ

នាងអេសធើរ 3:4 - ប្រៀបធៀបគ្រប់កំណែ

នាងអេសធើរ 3:4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន‌ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយ‌ការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេ‌កាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។

ចែក​រំលែក
នាងអេសធើរ 3 គខប

នាងអេសធើរ 3:4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជំរាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា

ចែក​រំលែក
នាងអេសធើរ 3 ពគប

នាងអេសធើរ 3:4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​គេ​សួរ​គាត់​ពី​មួយ​ទៅ​មួយ​ថ្ងៃ ហើយ​គាត់​មិន​ព្រម​ស្តាប់​គេ គេ​ក៏​ប្រាប់​ហាម៉ាន ដើម្បី​ចង់​ដឹង​ថា តើ​ម៉ា‌ដេកាយ​ប្រកាន់​តាម​ពាក្យ​របស់​គាត់​បាន ឬ​មិន​បាន ដ្បិត​គាត់​បាន​ប្រាប់​ឲ្យ​គេ​ថា​គាត់​ជា​សាសន៍​យូដា។