នាងអេសធើរ 3:14 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 3:14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។
នាងអេសធើរ 3:14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯសំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ
នាងអេសធើរ 3:14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អាណាខេត្តនីមួយៗ បានទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដើម្បីឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ។