នាងអេសធើរ 2:9 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 2:9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសម្អាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។
នាងអេសធើរ 2:9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ
នាងអេសធើរ 2:9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។