នាងអេសធើរ 2:23 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 2:23 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ-កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភ័ក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។
នាងអេសធើរ 2:23 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។
នាងអេសធើរ 2:23 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។