នាងអេសធើរ 2:12 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 2:12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសម្អាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។
នាងអេសធើរ 2:12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់
នាងអេសធើរ 2:12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
តាមទំនៀមសម្រាប់ស្ត្រី ក្រោយពីបានជម្រះកាយអស់រវាងដប់ពីរខែ គឺប្រាំមួយខែដោយប្រេងល្វីងទេស ហើយប្រាំមួយខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងអ្វីៗដែលសម្រាប់ឲ្យស្ត្រីបានស្អាតបរិសុទ្ធ ព្រោះនេះជារយៈពេលដែលគេសម្អិតសម្អាងសម្រាប់នាងតាមទំនៀម នោះទើបស្ត្រីម្នាក់ៗចូលដល់វេនដែលត្រូវចូលទៅគាល់ព្រះបាទអ័ហាស៊ូរុស។