នាងអេសធើរ 1:6 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 1:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកម្រាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។
នាងអេសធើរ 1:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
នាងអេសធើរ 1:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។