នាងអេសធើរ 1:3 - ប្រៀបធៀបគ្រប់កំណែ
នាងអេសធើរ 1:3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។
នាងអេសធើរ 1:3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ
នាងអេសធើរ 1:3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ