កិច្ចការ 8:32 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 8:32 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ “លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។
កិច្ចការ 8:32 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា
កិច្ចការ 8:32 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
បទគម្ពីរដែលលោកកំពុងអាននោះគឺ «ព្រះអង្គត្រូវគេនាំយកទៅសម្លាប់ដូចជាចៀម ដែលមិនបានហើបមាត់សោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោម។