រំលងទៅមាតិកា

កិច្ចការ 8:27 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 8:27 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម

កិច្ចការ 8 គខប

កិច្ចការ 8:27 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ‌រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត‌ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ

កិច្ចការ 8 ពគប

កិច្ចការ 8:27 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​ក៏​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ។ មាន​សាសន៍​អេធី‌យ៉ូពី​ម្នាក់ ជា​មនុស្ស​កម្រៀវ ជា​មន្ត្រី​របស់​ព្រះនាង​កាន‌ដេស មហា‌ក្សត្រិ‌យានី​របស់​សាសន៍​អេធី‌យ៉ូពី ហើយ​លោក​ជា​អ្នក​គ្រប់​គ្រង​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ព្រះនាង។ លោក​បាន​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​បង្គំ