Skip to content
រូបតាងកម្មវិធីព្រះគម្ពីរ

កិច្ចការ 7:8 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 7:8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

ចែក​រំលែក
កិច្ចការ 7 គខប

កិច្ចការ 7:8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។

ចែក​រំលែក
កិច្ចការ 7 ពគប

កិច្ចការ 7:8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌អង្គបាន​តាំង​សញ្ញា​ខាង​ការ​កាត់​ស្បែក​ដល់​លោក។ ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី។ លោក​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​លោក​យ៉ាកុប​បង្កើត​បុព្វ​បុរស​ទាំង​ដប់ពីរ​រូប។