កិច្ចការ 7:38 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 7:38 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
ចែករំលែក
កិច្ចការ 7 គខបកិច្ចការ 7:38 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
ចែករំលែក
កិច្ចការ 7 ពគបកិច្ចការ 7:38 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
ចែករំលែក
កិច្ចការ 7 គកស១៦